Skip to content

ស្បែកភ្លឺថ្លា តឹងណែន សម្រាក....សុខុមាលភាព

ការព្យាបាលរាងកាយនិងមុខដែលមិនមានផលប៉ះពាល់ជាមួយ 'ម៉ាស៊ីនវេទមន្ត' ដែលជាការបន្ថែមថ្មីទៅនឹងសេវាកម្ម ស្ប៉ានិងសុខភាពនៅសណ្ឋាគារ Templation Angkor Resort ។

by Living Cambodia Team, 15 Nov. 2020

អ្នកជំនាញពីរនាក់ដែលបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញរបស់ធេមផ្លេសិន គឺកញ្ញា សារ៉ា និងកញ្ញា មុនី រ័ត្ន នឹងផ្តល់សេវាកម្មព្យាបាលដោយប្រើម៉ាស៊ីនដែលបញ្ចេញសំលេងងឿងៗតិច ដើម្បីស្វែងរកកន្លែងដែលឈឺ និងកន្លែងដែលតំណើរការបង្កើតឡើងវិញរបស់កោសិកាត្រូវការភាពរំញោច។ វិធីព្យាបាលនេះត្រូវបានអោយឈ្មោះថា Endermologie ដែលជាការម៉ាស្សាជ្រៅដល់ជាលិកា មានប្រសិទ្ធិភាពខ្ពស់ដល់រាងកាយទាំងមូល និងជាពិសេសប្រព័ន្ធឡាំហ្វាទិច។

តើអ្វីទៅជា Endermologie? នៅពេលដែលអ្នកជំនាញខាងការព្យាបាលដោយចលនាជនជាតិបារាំងឈ្មោះ លោក Louis-Paul Guitay (LPG ជាអក្សរកាត់របស់យីហោដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក) បានរចនាម៉ាស៊ីន Cellu M6 ដំបូងគេ ដែលវាជាវិធីមួយដើម្បីធ្វើអោយការព្យាបាលដោយចលនាការតែប្រសើរឡើង។ គុណប្រយោជន៍ដែលផ្តល់ដល់ពណ៌សម្បុរស្បែក ការបង្កើតឡើងវិញជាលិការជ្រៅ និងការបំបាត់ជំងឺរលាកស្បែក បានធ្វើអោយវាក្លាយជាម៉ាស៊ីនស្ប៉ាដ៏សំខាន់សម្រាប់សុខភាពនិងសម្រស់ និងត្រូវបានសណ្ឋាគារដ៏ល្បីឈ្មោះ Paris Ritz Hotel ដាក់បញ្ចូលវាទៅក្នុងក្លិបសុខភាពរបស់ខ្លួនតាំងពីដើមឆ្នាំ ១៩៨៧ ។

ការបញ្ចេញជាតិពុល ការបន្ធូរសាច់ដុំ និងការបំប៉នស្បែក រួមទាំងការប្រឆាំងភាពចាស់ និងការកម្ចាត់កោសិកាខ្លាញ់ ត្រូវបានសាកល្បងនិងអភិវឌ្ឍន៏ជាមួយម៉ាស៊ីនដែលជាក់លាក់សម្រាប់ការព្យាបាលមុខនិងដងខ្លួន។ Endermologie ត្រូវបានគេទទួលស្គាល់ថាជាជម្រើសបែបធម្មជាតិ ផ្សេង/ដោយឡែក ពីការប្រើគ្រឿងសំអាងដែលមានសារជាតិអាក្រក់ និងការវះកាត់កែសម្រស់សម្រាប់ទាំង ស្ត្រី និងបុរស។

ចុះ តើវាសម្រាប់អ្វីឱ្យប្រាកដ?

វាគឺសម្រាប់រូបរាងកាយ សុខភាព សុខុមាលភាពរបស់អ្នក។ ដូច្នេះហើយ យើងមកធ្វើការបកស្រាយចំនុចសំខាន់ខ្លះ

ការព្យាបាលស្បែក?

ស្បែកទន់រលោង តឹងណែន និងស្បែកមានសុខភាពល្អគឺជារឿងមួយនៃសម្រស់។ ទោះជាយ៉ាងណាក៏ដោយ យើងតែងតែត្រូវពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅក្នុងស្បែករបស់យើង។ ការព្យាបាលតាមបែប Endermologie ចូលជ្រៅទៅក្នុងស្រទាប់ស្បែក ដោយមិនបន្សល់នូវស្លាកស្នាម និងមិនធ្វើឱ្យខូចខាតនូវស្បែកផ្នែកខាងលើឡើយ។

ជាមួយនឹងការរំញោច mecano វាអាចជំរុញធាតុមូលដ្ឋាននៃថ្នាំសាច់ចាំ (elixir of youth) រួមមាន: collagen, elastin និងអាស៊ីត hyaluronic ដែលមានសារៈសំខាន់ណាស់សម្រាប់ឆ្អឹងខ្ចីនិងការភាពរលូននៃសន្លាក់។ មិនត្រឹមតែជំងឺរលាកស្បែក (Cellulitis) ទេ សូម្បីប្រភេទស្បែកដែលគ្រើមដូចសំបកក្រូច (Orange peel skin), ស្នាមជ្រីវជ្រួញ និងដុំពកក៏ត្រូវបានលុបចោលទាំងអស់យ៉ាងរលូន។

សម្រាប់តែមនុស្សវ័យចំណាស់?

ការតភ្ជាប់គ្នានៃជាលិកានៅក្រោមស្បែកដែលត្រូវបានគេហៅថា fibroblasts អាចទទួលរងការបំផ្លាញ ឬស្ត្រេសមិនអាស្រ័យលើវ័យនោះទេ។ ស្នាមជ្រីវជ្រួញ ដុំខ្លាញ់ក្រោមស្បែកបណ្តាលមកពីការចុះខ្សោយនៃស្រទាប់ខាងក្រៅរបស់ស្បែក។

ការព្យាបាលតាមបែប Endermologie ត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍ខ្ពស់ សម្រាប់ស្ត្រីវ័យក្មេងក្នុងការជាសះស្បើយក្រោយពេលសម្រាលកូន និងបុរសស្ត្រីដែលស្ថិតនៅក្រោមជីវិតរវល់និងស្ត្រេស។ សូមអរគុណដល់ឧបករណ៍សំខាន់ពីរដែលដំណើរការលើដងខ្លួននិងមុខរបស់អ្នកដោយរមៀល និងទះថ្មម ការតភ្ជាប់គ្នានៃជាលិកានៅក្រោមស្បែក (fibroblasts) ទទួលការរំញោច កាត់បន្ថយការប្រមូលផ្តុំនៃសារជាតិខ្លាញ់ ជម្រុញការផលិតនូវសារជាតិ collagen អោយមានដំណើរការល្អ។

Adeline អ្នកជំនាញដែលបានជួយបណ្តុះបណ្តាលអ្នកព្យាបាលនៅ Templation កត់សម្គាល់ថា “បុរសកាន់តែច្រើនបានងាកមករក Endermologie សម្រាប់ការព្យាបាលមុខប្រឆាំងនឹងភាពនឿយហត់, ទទួលបានស្បែកដែលមានសុខភាពល្អ, លើកកំពស់និងបង្កើនគុណភាពស្បែក “។

ហើយសម្រាប់អ្នកដែលមិនសប្បាយចិត្តជាមួយក្បាលពោះធំពីការពិសារស្រាបៀរ ឬគូទយារធ្លាក់ ការព្យាបាលដោយបែប Endermologie មានប្រសិទ្ធិភាពខ្ពស់ជាងការវះកាត់យកខ្លាញ់ចេញ ហើយនិងមិនបន្សល់ស្លាកស្នាម និងមិនមានផលប៉ះពាល់បន្ទាប់ពីការវះកាត់។

បន្ថែមពីលើការកាត់បន្ថយជំងឺរលាកស្បែក និងខ្លាញ់មិនល្អ, Endermologie មានគុណប្រយោជន៏ផ្តល់នូវតុល្យភាពនៃរាងកាយទាំងមូលរួមបញ្ចូលគ្នាទាំងសុខមាលភាពនិងសម្រស់។ នៅ Templation អ្នកអាចជ្រើសរើសវគ្គ ម៉ាស្សាមួយលើក ឬការម៉ាស្សារៀងរាល់ ២ថ្ងៃ ៤ថ្ងៃ ឬក៏ ៦ថ្ងៃ។ Adeline ណែនាំវគ្គចំនួនបីសប្តាហ៍ម្តង សម្រាប់រយៈពេលបីសប្តាហ៍ដែលជាការចាប់ផ្តើមជំរុញការព្យាបាល បន្ទាប់មកម្តងក្នុងមួយសប្តាហ៍នៅពេលទំនេររបស់អ្នក។ លោកស្រីបានបន្ថែមថា “សម្រាប់មុខ លទ្ធផលអាចកត់សម្គាល់បានភ្លាមៗបន្ទាប់ពីវគ្គម៉ាស្សា ២០នាទីដំបូង” ។

ចូលមើលសេវាកម្មនៃ Templation Endermologie Menu.

នៅក្នុងប្រទេសកម្ពុជា ការព្យាបាលតាមបែបវិទ្យាសាស្រ្តបែបនេះមានតែនៅ Templation ប៉ុណ្ណោះ។ មជ្ឈមណ្ឌលស្ប៉ានៅរាជធានីភ្នំពេញនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។